សាលប្រជុំធំ, ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ (ថ្ងៃទី២)
លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការណែនាំនីតិវិធីនៃការធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋសម្រាប់ឆ្នាំ២ឥ២៤ (ឆ្នាំគោល) ។ កិច្ចប្រជុំនេះដោយមានការចូលរួមពីលោក លោកស្រីតំណាងរដ្ឋបាលស្រុកស្ទឹងត្រង់, ស្រុកស្រីសន្ធរ, ស្រុកចំការលើ, ស្រុកបាធាយ, ស្រុកជើងព្រៃនិងឃុំ សង្កាត់ចំនួន ៥៤ ។